(ពិភពលោក)៖ នៅថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ឆ្នាំ២០២២នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ យោធាកូរ៉េខាងត្បូងអះអាងថា កូរ៉េខាងជើងបាញ់តេស្តមីស៉ីលបាលិស្ទីគយ៉ាងហោច១គ្រាប់ ចូលក្នុងសមុទ្រ

២៖ រដ្ឋមន្រ្តីការពារជាតិរុស្ស៉ី ទៅត្រួតពិនិត្យកងទ័ពដែលពាក់ព័ន្ធក្នុងសង្រ្គាមអ៊ុយក្រែន

៣៖ ប្រធានាធិបតីប៉េរូនៅតែមិនព្រមចុះចេញពីតំណែង ចំពោះមុខបាតុកម្មយ៉ាងហិង្សា និងបន្តទទូចឱ្យសភាពន្លឿនថ្ងៃបោះឆ្នោតសកល

៤៖ ចិនដីគោករាយការណ៍ពីករណីឆ្លងកូវីដ១៩ ក្នុងស្រុកថ្មីចំនួន ២,០២៨ករណី ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះ

៥៖ មនុស្ស ១៩នាក់បានស្លាប់​ និងរាប់សិបនាក់ទៀតរងរបួស ក្នុងឧបទ្ទវហេតុផ្ទុះរថយន្តដឹកប្រេងនៅក្នុងផ្លូវរូងក្រោមដីមួយ ប្រទេសអាហ្វហ្គានីស្ថាន

៦៖ សិង្ហបុរី បន្តរកឃើញករណីឆ្លងកូវីដ១៩ចំនួន ៨៣៨ករណីទៀតក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះ