(ប៉េកាំង)៖ គណៈកម្មការសុខភាពជាតិចិនបានរាយការណ៍ឲ្យដឹងនៅថ្ងៃអាទិត្យនេះ ប្រទេសចិនដីគោកបានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩ ក្នុងស្រុកចំនួន ២,០២៨ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ។ នេះបើយោងតានការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ឆ្នាំ២០២២។
គណៈកម្មាការបាននិយាយនៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនទៀតថា ក្នុងរយៈពេលដូចគ្នា មានអ្នកជំងឺកូវីដ១៩ សរុបចំនួន ១,៧៧៣នាក់ ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យផងដែរ បន្ទាប់ពីបានជាសះស្បើយឡើងវិញ។
ទោះជាយ៉ាងណាក្នុងរបាយការណ៍ដដែល ពុំមានករណីអ្នកស្លាប់ថ្មីបន្ថែមទៀតទេ ខណៈចំនួនអ្នកស្លាប់សរុបនៅត្រឹមចំនួន ៥,២៣៥ករណីនៅទូទាំងប្រទេសចិន៕