(សិង្ហបុរី)៖ សិង្ហបុរីបានរាយការណ៍ពីករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន ១,៣២៧នាក់ នៅថ្ងៃសៅរ៍នេះ ដែលនាំឱ្យចំនួនឆ្លងសរុបទូទាំងប្រទេសកើនឡើងដល់ ២,១៨៨,៥១១នាក់។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានស៉ិនហួ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២។

យោងតាមស្ថិតិដែលចេញផ្សាយដោយក្រសួងសុខាភិបាល បច្ចុប្បន្ននេះមានករណីសរុបចំនួន ៩១ត្រូវបានបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យ ដែលក្នុងនោះមាន ១៣ករណីស្ថិតនៅក្នុងបន្ទប់ថែទាំយ៉ាងដិតដល់។

គ្មានការស្លាប់ថ្មីដោយសារកូវីដ១៩ ត្រូវបានរាយការណ៍នោះទេសម្រាប់ថ្ងៃសៅរ៍នេះ ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបមិនផ្លាស់ប្តូរនៅត្រឹម ១,៧០៩នាក់៕