(ហាណូយ)៖ វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ១៩ ចំនួន ៣១៩នាក់ ពោលគឺធ្លាក់ចុះ ១៤នាក់ គិតចាប់ពីថ្ងៃសុក្រ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានស៉ិនហួ នៅថ្ងៃសៅរ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២២។

ក្រសួងសុខាភិបាលវៀតណាម បានឱ្យដឹងថា ករណីថ្មីទាំងអស់ត្រូវបានចម្លងក្នុងស្រុក ហើយចំនួនសរុបកើនឡើងដល់ ១១,៥២២,៧៥០។ ប៉ុន្តែមិនមានអ្នកជំងឺស្លាប់ដោយសារកូវីដ១៩ នោះទេក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះ ដោយអ្នកស្លាប់សរុបនៅតែមានចំនួន ៤៣,១៧៩នាក់។

គិតត្រឹមថ្ងៃសៅរ៍នេះ អ្នកជំងឺចំនួន ១០,៦១០,២១៧នាក់ឬជាង ៩២ភាគរយ សរុបបានជាសះស្បើយ៕