(កូឡុំបូ)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មនុស្សជាង ៧០នាក់បានរងរបួស បន្ទាប់ពីអគ្គីភ័យបានឆាបឆេះនៅប្លុកស្នាក់នៅមួយកន្លែងក្នុងកោះឧស្សាហកម្ម K. Gulhifalhu នៃកោះម៉ាល់ឌីវនៅថ្ងៃសុក្រនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០២២។

ប៉ូលិសបាននិយាយថា មនុស្ស៧៦នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសាររងរបួស ហើយ ៦នាក់ក្នុងចំណោមពួកគេរងរបួសធ្ងន់ ។

ទោះជាយ៉ាងណា មូលហេតុនៃការឆេះនេះនៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែប៉ូលីសកំពុងស៊ើបអង្កេតហេតុការណ៍នេះ៕