(ប៉េកាំង)៖ គណៈកម្មការសុខភាពជាតិចិនបានរាយការណ៍ឲ្យដឹងនៅថ្ងៃសុក្រនេះ ប្រទេសចិនដីគោកបានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩ ក្នុងស្រុកចំនួន ២,០៩១ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ។ នេះបើយោងតានការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០២២។

គណៈកម្មាការបាននិយាយនៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនទៀតថា ក្នុងរយៈពេលដូចគ្នា មានអ្នកជំងឺកូវីដ១៩ សរុបចំនួន ២,១៤៥នាក់ ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យផងដែរ បន្ទាប់ពីបានជាសះស្បើយឡើងវិញ។

ទោះជាយ៉ាងណាក្នុងរបាយការណ៍ដដែល ពុំមានករណីអ្នកស្លាប់ថ្មីបន្ថែមទៀតទេ ខណៈចំនួនអ្នកស្លាប់សរុបនៅត្រឹមចំនួន ៥,២៣៥ករណីនៅទូទាំងប្រទេសចិន៕