(ប៉េកាំង)៖ ថ្ងៃទី១៥ ខែធ្នូ លោក Liu He ឧបនាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរក្នុង កិច្ចប្រជុំសន្ទនារវាងអតីតឧត្តមមន្រ្តីនិងមគ្គុទ្ទេសក៍ឧស្សាហកម្ម និងពាណិជ្ជកម្មចិន-អឺរ៉ុបជុំទី៥។ លោក Liu He បានថ្លែងថា ប្រធានរដ្ឋលោក Xi Jinping បានគូសបញ្ជាក់ជាច្រើនលើកច្រើនសាថា ប្រទេសចិននិងអឺរ៉ុបគឺជាកម្លាំងធំទាំងពីរសម្រាប់ គាំពារសន្តិភាពពិភពលោក ជាទីផ្សារធំទាំងពីរសម្រាប់ជំរុញការអភិវឌ្ឍរួម និងជាអរិយធម៌ធំទាំងពីរសម្រាប់ជំរុញ វឌ្ឍនភាពនៃមនុស្សជាតិ។

លោក Liu He បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិង វិនិយោគគឺជាខ្សែសង្វាក់ផលប្រយោជន៍ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធបំផុតរវាងចិននិងអឺរ៉ុប។ ប្រទេសចិនរីករាយរួមជាមួយភាគីអឺរ៉ុប ដើម្បីធ្វើការត្រួសត្រាយយ៉ាងសកម្ម នូវកិច្ចសហប្រតិបត្តិការលើវិស័យដូចជា សេដ្ឋកិច្ចនិងពាណិជ្ជកម្ម បៃតង ឌីជីថល ហិរញ្ញវត្ថុនិងបច្ចេកវិទ្យាជាដើម ក៏ដូចជារួមគ្នាគាំពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលតម្កល់អង្គការពាណិជ្ជកម្មពិភពលោកជាស្នូល។

លោក Liu He បានគូសបញ្ចាក់ទៀតថា ប្រទែសចិនមានជំនឿចិត្តចំពោះភាពល្អប្រសើរ នៃសេដ្ឋកិច្ចចិនទាំងមូលនៅឆ្នាំក្រោយ៕

វិទ្យុមិត្តភាពកម្ពុជាចិន