(វ៉ាស៉ីនតោន)៖ អ្នកនាំពាក្យសេតវិមាន លោកស្រី ការីន ហ្សង់ព្យែរ (Karine Jean-Pierre) បាននិយាយនៅក្នុងសន្និសីទខ្លីមួយ ស្តីពិផែនការបញ្ជូនប្រព័ន្ធការពារមីស៉ីល Patriot ទៅកាន់អ៊ុយក្រែនថា សហរដ្ឋអាមេរិកមិនធ្វើសង្គ្រាមជាមួយរុស្ស៊ីទេ ប៉ុន្តែខ្លួននឹងបន្តផ្តល់ជំនួយសន្តិសុខដល់ទីក្រុងកៀវ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០២២។

នៅអ្នកសារព័ត៌មានចោទសួរអំពីការឆ្លើយតបរបស់សេតវិមាន ចំពោះការព្រមានរបស់រុស្ស៊ីពីផលវិបាកដែលអាចកើតមាន ប្រសិនបើសហរដ្ឋអាមេរិកបញ្ជូនប្រព័ន្ធការពារមីស៊ីល Patriot ទៅកាន់អ៊ុយក្រែនមែននោះ លោកស្រី ហ្សង់ព្យែរ បានគូសបញ្ជាក់ថា «វិធានការបង្កហេតុតែមួយគត់គឺត្រូវបានធ្វើឡើងដោយរុស្ស៊ី ។ ដូចដែលប្រធានាធិបតី លោក បៃដិន បានប្រាប់ប្រធានាធិបតី លោក ពូទីន ដូច្នេះដែរថាអ្វីដែលយើងបាននិងកំពុងធ្វើ នោះគឺផ្តល់ជំនួយសន្តិសុខដល់អ៊ុយក្រែន ដូចកាលពីឆ្នាំមុនដែរ»

លោក ហ្សង់ព្យែរ បានកត់សម្គាល់ ថា សហរដ្ឋអាមេរិកនឹងបន្តគាំទ្រអ៊ុយក្រែនដរាបណានៅតែមានតម្រូវការ រួមជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់យើង។ យ៉ាងនេះក្តី ឆ្លើយតបទៅនឹងសំណួរថាតើប្រធានាធិបតីអាមេរិកកំពុងស្ថិត ក្នុងការពិចារណាបញ្ជូនប្រព័ន្ធការពារមីស៊ីល Patriot ទៅកាន់ទីក្រុងកៀវ មែនឬ លោកស្រី ហ្សង់ព៊ែរ ថា នៅមិនទាន់ទទួលបានព័ត៌មានណាមួយអំពីកញ្ចប់ជំនួយសន្តិសុខថ្មីនេះទេ៕