(គូឡាឡាំពួ)៖ អាជ្ញាធរនៅក្នុងប្រទេសម៉ាឡេស៊ី បានឱ្យដឹងថាមនុស្ស ២នាក់បានស្លាប់ និង៥១នាក់បានបាត់ខ្លួន ក្រោយគ្រោះរអិលបាក់ដីវាយប្រហារលើតំបន់សម្រាប់ អ្នកបោះតង់មួយកន្លែង នៅព្រឹកថ្ងៃសុក្រនេះ ខណៈប្រតិបត្តិការជួយសង្រ្គោះ និងស្វែងរកកំពុងធ្វើឡើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០២២។

គ្រោះរអិលបាក់ដីខាងលើបានកើតឡើងនៅក្នុងរដ្ឋ សេឡាន់ហ្គ័រ (Selangor) ស្ថិតនៅជាយទីក្រុងគូឡាឡាំពួ នៅម៉ោងប្រហែល ៣ ព្រឹកទៀបភ្លឺមិញនេះ។ បើតាមអាជ្ញាធរ ម៉ាឡេស៊ី មនុស្ស ៧៩នាក់បានជាប់នៅក្រោមគំនរដីបាក់ និង២៣នាក់ ត្រូវបានរកឃើញដោយសុវត្ថិភាព រីឯមនុស្ស ២នាក់បានស្លាប់ និង៥១នាក់ទៀត នៅតែបន្តបាត់ខ្លួន នៅឡើយ។

គួរបញ្ជាក់ថា រដ្ឋសេឡាន់ហ្គ័រ (Selangor) របស់ម៉ាឡេស៊ី ក៏ធ្លាប់រងគ្រោះដោយសារគ្រោះរអិលបាក់ដីនាពេលកន្លងមដែរ ហើយរដ្ឋមួយនេះទៀតសោតកំពុងស្ថិតនៅក្នុង រដូវភ្លៀង ប៉ុន្តែមិនទាន់មានភ្លៀងធ្លាក់ខ្លាំង ឬគ្រោះរញ្ជួយដីត្រូវបានរាយការណ៍នៅពេលមានមានគ្រោះរអិលបាក់ដីកើតឡើងនោះទេ៕