(ប៉េកាំង)៖ ភាគីចិនបានរៀបចំកិច្ចប្រជុំភាគីក្រោមប្រធានបទ «ខ្សែបន្ទាត់ក្រហមអភិរក្សអេកូឡូស៊ី» នៅ «ជ្រុងប្រទេសចិន» (CHINA PAVILION) ដើម្បីផ្តល់ផែនការរបស់ភាគីចិនដល់ការអភិរក្សជីវចម្រុះជាសកល។ បច្ចុប្បន្ននេះ វិធីសាស្ត្រទូទៅនៃការអភិរក្សទីជម្រក លើពិភពលោកគឺបង្កើតតំបន់អភិរក្ស។ នេះតម្រូវឱ្យមានការគ្រប់គ្រងយ៉ាងតឹងរ៉ឹង នៅតំបន់សំខាន់ៗដែលប្រភេទសត្វខ្លះរស់នៅ ហើយសកម្មភាពគ្រប់បែបយ៉ាងរបស់មនុស្សជាតិ ត្រូវបានហាមឃាត់នៅក្នុងតំបន់ នេះនឹងប៉ះពាល់ដល់ផលិតកម្មនិងជីវភាពរស់នៅរបស់មនុស្សជាតិ។

តើគួរធ្វើយ៉ាងម៉េចទើបអាចបំពេញតម្រូវការមូលដ្ឋានរបស់ពលរដ្ឋ ដោយមិនបង្កការខូចខាតដល់បរិស្ថានអេកូឡូស៊ី វាចាំបាច់ត្រូវការឧបករណ៍ និងមធ្យោបាយផ្នែកគោលនយោបាយ។ ប្រធាននៃការិយាល័យអភិរក្សអេកូឡូស៊ីធម្មជាតិ នៃក្រសួងបរិស្ថានអេកូឡូស៊ីចិនបានថ្លែងថា ក្រោមសភាពការណ៍បែបនេះ ប្រទេសចិនបានស្នើសុំនូវប្រព័ន្ធខ្សែបន្ទាត់ក្រហម នៃការអភិរក្សអេកូឡូស៊ីក្នុងដំណើររុករកអភិរក្សបរិស្ថាន។ ខ្លឹមសារស្នូលនៃខ្សែបន្ទាត់ក្រហមក្នុង ការអភិរក្សអេកូឡូស៊ីគឺ ការពារតំបន់សំខាន់ៗនៃជីវចម្រុះ ខណៈពេលដែលធានាបាននូវការផលិតនិងជីវភាពរស់នៅរបស់ពលរដ្ឋក្នុងតំបន់នោះ។ មានន័យថា តាមរយៈការអនុវត្តគោលនយោបាយនិងប្រព័ន្ធច្បាប់ ដើម្បីទប់ស្កាត់សកម្មភាពមនុស្សដែលបង្ក ការខូចខាតយ៉ាងធ្ងន់ធ្ងរដល់បរិស្ថានអេកូឡូស៊ីក្នុងតំបន់ផង និងរក្សាបាននូវផលិតកម្មនិងរបៀបរស់ដើមនៅរបស់ពលរដ្ឋផង។

ជាមួយគ្នានេះដែរ តាមរយៈការផ្លាស់ប្តូរវិធីសាស្រ្តផលិតកម្ម ដើម្បីសម្រេចបាននូវការផ្លាស់ប្តូរពណ៌បៃតងនិងសម្រេច បាននូវការរួមរស់ជាមួយគ្នាប្រកប ដោយសុខដុមរមនារវាងមនុស្សជាតិនិងធម្មជាតិ។ លោកបានថ្លែងថា ប្រព័ន្ធច្បាប់ខ្សែបន្ទាត់ក្រហម ក្នុងការអភិរក្សអេកូឡូស៊ីអាចធ្វើឱ្យ មានតុល្យភាពនូវការអភិវឌ្ឍនិងការអភិរក្ស នេះជាឧបករណ៍គ្រប់គ្រង និងមធ្យោបាយគោលនយោបាយ ប្រកបដោយប្រសិទ្ធភាពដែលប្រទេសចិន ផ្តល់ដល់ពិភពលោក។ ឥឡូវនេះ ក្នុងបរិយាកាសអន្តរជាតិជាច្រើន សំឡេងអំពាវនាវកាន់តែច្រើនឡើងដែលសង្ឃឹមថា ប្រទេសចិនជំរុញនិងប្រើប្រាស់ វិធីសាស្រ្តបច្ចេកទេសនៃការកំណត់បន្ទាត់ក្រហមអេកូឡូស៊ី នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍តាមរយៈការបណ្តុះបណ្តាល។

«ជ្រុងប្រទេសចិន» ត្រូវបានប្រារព្ធធ្វើនៅថ្ងៃទី៧ ខែធ្នូ តាមម៉ោងក្នុងតំបន់នៅម៉ុងរ៉េអាល់ ប្រទេសកាណាដា។ «ជ្រុងប្រទេសចិន» បានបើកបង្អួចសម្រាប់ពិភពលោក ស្វែងយល់អំពីការអនុវត្តល្អរបស់ចិន ក្នុងការកសាងអរិយធម៌អេកូឡូស៊ីនិងការអភិរក្សជីវចម្រុះ ប្រទេសចិនក៏រីករាយក្នុងការចែករំលែកបទពិសោធន៍ របស់ខ្លួនជាមួយប្រទេសនានាដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន