(មូស្គូ)៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៉ី Interfax បានឲ្យដឹងនៅថ្ងៃអង្គារសប្តាហ៍នេះថា ក្រសួងការបរទេសរុស្ស៉ីបានប្រកាសថា របាយការណ៏អំពីដែលអះអាងថា នាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី (Narendra Modi) បដិសេធជួបប្រជុំជាមួយលោក ពូទីន គឺជារឿងភ័ន្តច្រឡំ។ នេះបើយោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៤​ ខែធ្នូ ឆ្នាំ២០២២។

សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីសប្តាហ៍មុនថា មានការសម្រេចចិត្តលុបចោលជំនួបកំពូលរវាងមេដឹកនាំ ឥណ្ឌា-រុស្ស៉ី ធ្វើឡើងបន្ទាប់ពីលោក ពូទីន គំរាមប្រើប្រាស់អាវុធនុយក្លេអ៊ែរក្នុងសង្គ្រាមអ៊ុយក្រែន។

ប្រភពពីមន្រ្តីរដ្ឋាភិបាលឥណ្ឌា បានឲ្យដឹងថា ការមិនរៀបចំកិច្ចប្រជុំកំពូលត្រូវគិតទុកមុនច្រើន ហើយការសរសេររាយការណ៍ដោយចាប់មុំនុយក្លេអ៊ែរ គឺមិនមានជាកត្តាដែលនាំឲ្យមានការសម្រេចបែបនេះឡើយ៕