(ប៉េកាំង)៖ កាលពីថ្ងៃទី១១ ខែធ្នូ លោក Huang Runqiu ប្រធានមហាសនិ្នបាតភាគីហត្ថលេខីនៃ «អនុសញ្ញាជីវចម្រុះ» លើកទី ១៥(COP15) និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាននិងអេកូឡូស៊ីចិន បានថ្លែងថា ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ការអនុវត្តគោលដៅអភិរក្សជីវចម្រុះ របស់ប្រទេសចិនខ្ពស់ជាងចំនួនមធ្យមភាគនៃសកលលោក។

ថ្លែងក្នុងសុន្ទរកថានៅក្នុងព្រឹត្តិការណ៍ក្រៅ កិច្ចប្រជុំរបស់យុវជនដែលបានធ្វើឡើង នៅថ្ងៃដដែលនោះ លោក Huang Runqiu បានលើកឡើងថា ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានជីវចម្រុះសម្បូរបែបបំផុតនៅលើពិភពលោក និងជាប្រទេសដំបូងគេដែលបានចូលរួមក្នុងអនុសញ្ញាជីវចម្រុះ ប្រទេសចិនតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះ ការអភិរក្សជីវចម្រុះ និងជំរុញយ៉ាងខ្លាំងក្លានូវការអភិរក្សជីវចម្រុះ ឱ្យទៅជាប្រធានបទសំខាន់ ដែលបានការពារយ៉ាងមានប្រសិទ្ធភាព នូវប្រភេទប្រព័ន្ធអេកូឡូស៊ីលើដីគោកចំនួន ៩០% និងចំនួនសត្វនិងរុក្ខជាតិព្រៃដែលទទួលបានការអភិរក្សថ្នាក់ជាតិចំនួន ៧៤% ហើយមានសត្វនិងរុក្ខជាតិព្រៃដ៏កម្រដែលជិតផុតពូជជាង ៣០០ ប្រភេទត្រូវបានស្តារចំនួនឡើងវិញយ៉ាងល្អប្រសើរ៕

វិទ្យុមិត្តភាពកម្ពុជាចិន