(ប៉េកាំង)៖ គណៈកម្មការសុខភាពជាតិចិន បានរាយការណ៍ឲ្យដឹងនៅថ្ងៃអង្គារនេះប្រទេសចិនដីគោកបានរកឃើញមានករណីឆ្លងជំងឺកូវីដ១៩ ក្នុងស្រុកចំនួន ២,២៧០ករណីបន្ថែមទៀត ត្រូវបានកត់កាលពីថ្ងៃចន្ទសប្តាហ៍នេះ។ នេះបើយោងតានការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០២២។

គណៈកម្មាការបាននិយាយនៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនទៀតថា ក្នុងរយៈពេលដូចគ្នា មានអ្នកជំងឺកូវីដ១៩ សរុបចំនួន ៣,៩៤៣នាក់ ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យផងដែរ បន្ទាប់ពីបានជាសះស្បើយឡើងវិញ។

ទោះជាយ៉ាងណាក្នុងរបាយការណ៍ដដែល ពុំមានករណីអ្នកស្លាប់ថ្មីបន្ថែមទៀតទេ ខណៈចំនួនអ្នកស្លាប់សរុបនៅត្រឹមចំនួន ៥,២៣៥ករណីនៅទូទាំងប្រទេសចិន៕