Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វៀតណាមបន្តរកឃើញករណីឆ្លងកូវីដ១៩ថ្មីៗចំនួន ៣៦៦ករណីទៀត ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ (Video inside)

13-12-2022 18:39

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអង្គារនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ៣៦៦ករណីទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មានស៊ីនហួរ ទី១៣ ខែធ្នូ ឆ្នាំ២០២២។

ក្នុងរបាយការណ៍ថ្ងៃអង្គារនេះដែរ វៀតណាមក៏បានរកឃើញករណីអ្នកស្លាប់ថ្មីបន្ថែមមួយករណីទៀតផងដែរ។

ជាសរុបរហូតមកទល់ពេលនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ នៅទូទាំងប្រទេសចំនួន ១១,៥២១,៣៨៨នាក់ ក្នុងនោះស្លាប់សរុបចំនួន ៤៣,១៧៩នាក់៕