Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ពូទីន និងលោក ស៉ី ជិនពីង នឹងពិភាក្សាគ្នានៅចុងឆ្នាំនេះ (Video inside)

13-12-2022 16:10

(មូស្គូ)៖ សារព័ត៌មានរុស្ស៉ីនៅថ្ងៃអង្គារនេះ បានរាយការណ៍ថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន និងប្រធានាធិបតីចិន លោក ស៉ី ជិនពីង នឹងបើកពិភាក្សាគ្នាអំពីព្រឹត្តិការណ៍នៃឆ្នាំ២០២២ នៅចុងខែធ្នូនេះ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០២២។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បានប្រាប់កាសែត វេដូម៉ូស្ទី (Vedomosti) ឲ្យដឹងថា កាលបរិច្ឆេទ និងរបៀបវារៈនៃកិច្ចប្រជុំត្រូវបានដឹងរួចហើយ ប៉ុន្តែការប្រកាសជាផ្លូវការនឹងកើតឡើងនៅពេលក្រោយ។ ដោយដកស្រង់ប្រភពពីមន្រ្តីមិនបញ្ចេញឈ្មោះ ដែលស្និទ្ធនឹងរដ្ឋបាលប្រធានាធិបតីរុស្ស៊ី បាននិយាយថា វាមិនទំនងថាកិច្ចប្រជុំនេះនឹងត្រូវធ្វើឡើងដោយផ្ទាល់នោះទេ។ ព័ត៌មានលម្អិតកំពុងស្ថិតក្នុងដំណើរការ។

គួរបញ្ជាក់ថា រុស្ស៊ីបានបង្កើនទំនាក់ទំនងជាមួយប្រទេសចិន ចាប់តាំងពីបានបញ្ជូនកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ចូលក្នុងប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈ៕