(ប៉េកាំង)៖ សមាជនៃសហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មប្រទេសចិនលើកទី១៣ បានបើកធ្វើនៅទីក្រុងប៉េកាំងកាលពីថ្ងៃទី ១១ ខែធ្នូ។ លោក Li Qiang សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានអញ្ជើញចូលរួម ព្រមនិងតាងនាមក្រុមប្រឹក្សាកិច្ចការរដ្ឋចិនថ្លែងសុន្ទរកថាបើកកិច្ចប្រជុំ។

លោកបានលើកឡើងថា សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានចង្អុលបង្ហាញទិសដៅនិងកំណត់គោលការណ៍ ណែនាំសម្រាប់ការអភិវឌ្ឍនៃបុព្វហេតុបក្ស និងរដ្ឋក្នុងយុគសម័យថ្មីនិងក្នុងដំណើរថ្មី ក៏ដូចជាការសម្រេចបាន នូវគោលដៅនៃការតស៊ូសតវត្សទី២ផងដែរ។

លោកបន្តថា សហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្មគ្រប់ជាន់ថ្នាក់ ត្រូវប្រកាន់ខ្ជាប់នូវការណែនាំនៃគំនិតសង្គមនិយម ដែលមានលក្ខណៈពិសេសចិនរបស់លោក Xi Jinping ក្នុងយុគសម័យថ្មី ប្រកាន់ខ្ជាប់នូវការដឹកនាំរបស់បក្ស ប្រកាន់ខ្ជាប់នូវប្រព័ន្ធសេដ្ឋកិច្ចសង្គមនិយមជាមូលដ្ឋាន របស់ប្រទេសចិន ក្តាប់ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ណែនាំស្តីពី «ការមិនងាករេចំនួន ២» ខិតខំជំរុញឱ្យសហគ្រាសឯកជនអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ណែនាំយ៉ាងសកម្មចំពោះ សហគ្រាសឯកជនដើម្បីជំរុញការសម្រេចវិបុលភាពរួម ព្រមនិងណែនាំអង្គភាពសេដ្ឋកិច្ចឯកជន ឱ្យអនុវត្តគំនិតអភិវឌ្ឍន៍ដែលតម្កល់ប្រជាជនជាអាទិភាព និងជួយស្តារនិងអភិវឌ្ឍជនបទឡើងវិញ៕

វិទ្យុមិត្តភាពកម្ពុជាចិន