(ប៉េកាំង)៖ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានផ្តល់អនុសាសន៍សំខាន់ចំពោះការអភិរក្ស បេតិកភណ្ឌវប្បធម៌អរូបីកាលពីពេលថ្មីៗនេះ ដោយបានគូសបញ្ជាក់ថា ការដែលបច្ចេកទេសផលិតតែប្រពៃណី និងទំនៀមទំលាប់ពាក់ព័ន្ធរបស់ប្រទេសចិន ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីឈ្មោះបេតិកភណ្ឌវប្បធម៌អរូបីមនុស្សជាតិ នៃអង្គការសហប្រជាជាតិ។

លោកបន្តថា វាមានសារៈសំខាន់ណាស់ចំពោះការផ្សព្វផ្សាយវប្បធម៌តែរបស់ប្រទេសចិន គួរតែធ្វើឱ្យការអភិរក្សជាប្រព័ន្ធចំពោះបេតិកភណ្ឌអរូបីឱ្យបានល្អ ព្រមទាំងជំរុញការផ្លាស់ប្តូរបែបច្នៃប្រឌិត និងការអភិវឌ្ឍបែបនវានុវត្តន៍ បន្តបង្កើនកម្លាំងប្រមូលផ្តុំរបស់ជនជាតិចិននិងឥទ្ធិពលវប្បធម៌ចិន ធ្វើឱ្យស៊ីជម្រៅនូវការផ្លាសប្តូរ និងការរៀនសូត្រទៅវិញទៅមកផ្នែកអរិយធម៌ ផ្សព្វផ្សាយពីរឿងរ៉ាវនៃវប្បធម៌ប្រពៃណីដ៏ឆ្នើមរបស់ប្រទេសចិន ជំរុញឱ្យវប្បធម៌ចិនដើរទៅកាន់ពិភពលោកឱ្យកាន់តែល្អ៕

វិទ្យុមិត្តភាពកម្ពុជាចិន