(ឡុងដ៍)៖ រដ្ឋមន្រ្តីការបរទេសអង់គ្លេស លោក ជេមស៍ ក្លេវឺលី (James Cleverly) បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា អង់គ្លេសនឹងបន្តឆ្លើយតបដោយទណ្ឌកម្មប្រឆាំងអ៉ីរ៉ង់ ព្រោះខ្លួនមិនអាចទទួលយកបាននូវកិច្ចខិតខំប្រឹងប្រែងរបស់អ៉ីរ៉ង់ ដើម្បីដឹកនាំប្រទេសក្នុងទិសដៅកាន់តែប្រសើរឡើងតាមមធ្យោបាយបែបនេះទេ។ នេះបើយោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០២២។

ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានបន្ទាប់ពីថ្លែងសុន្ទរកថា នៅទីក្រុងឡុងដ៍ លោក ក្លេវឺលី បានគូសបញ្ជា់ថា «អាទិភាពរបស់យើងគឺការពារអ៊ីរ៉ង់ពីការទទួលបានអាវុធនុយក្លេអ៊ែរ ប៉ុន្តែស្របពេលជាមួយគ្នានេះយើងក៏នឹងបន្តធ្វើសកម្មភាព ដើម្បីឆ្លើយតបចំពោះសកម្មភាពដែលមិនអាចទទួលយកបានរបស់អ៉ីរ៉ង់ ឧទាហរណ៍ដូចជាការផ្គត់ផ្គង់យន្តហោះដ្រូនដល់រុស្ស៊ី សម្រាប់ប្រើប្រាស់នៅអ៊ុយក្រែន ជាដើម»

លោក ក្លេវឺលី បានបន្ថែមថា «យើងបានដាក់ទណ្ឌកម្មលើអ្នកដែលពាក់ព័ន្ធ ជាមួយនិងការកៀបសង្កត់យ៉ាងឃោរឃៅលើបាតុករក្នុងប្រទេសអ៊ីរ៉ង់ ហើយបន្តបន្តព្យាយាមដឹកនាំប្រទេសអ៊ីរ៉ង់ ទៅរកទិសដៅកាន់តែប្រសើរឡើង»

គួរបញ្ជាក់ថា ប្រផ្សព្វផ្សាយក្នុងស្រុករបស់អ៉ីរ៉ង់ បានរាយការណ៍ថា នៅថ្ងៃចន្ទសប្តាហ៍នេះ រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ បានប្រហារជីវិតបុរសម្នាក់ទៀតជាសាធារណៈ បន្ទាប់ពីជននោះត្រូវបានផ្តន្ទាទោសពី បទសម្លាប់សមាជិក២នាក់ នៃកងកម្លាំងសន្តិសុខអ៉ីរ៉ង់៕