(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០២២នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ លោក ហ្សេលេនស្គី អរគុណលោក បៃដិន សម្រាប់ការផ្ដល់ជំនួយមិនធ្លាប់មានពីមុនមក ដល់អ៊ុយក្រែន

២៖ អារ៉ាប៊ីសាអូឌីត៖ អ្វីៗមិនអាចទាយទុកមុនបានឡើយ ប្រសិនបើអ៉ីរ៉ង់ផលិតបានអាវុធនុយក្លេអ៊ែរ

៣៖ អាល្លឺម៉ង់ គ្រោងរឹតបន្តឹងច្បាប់ប្រើកាំភ្លើង ក្រោយមានករណីសង្ស័យធ្វើរដ្ឋប្រហារ

៤៖ ក្រុមគិលានុបដ្ឋាកអង់គ្លេស គ្រោងធ្វើបាតុកម្មទាមទារប្រាក់ឈ្នួលកាន់តែប្រសើរ ក្នុងសប្តាហ៍នេះ

៥៖ លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចប្រជុំកំពូលចិន-ប្រទេសអារ៉ាប់លើកដំបូង ព្រមទាំងថ្លែងសុន្ទកថាគន្លឹះ

៦៖ ជនស៉ីវិលប៉ាគីស្ថាន៦នាក់ និងទាហានអាហ្វហ្កានីស្ថានម្នាក់ស្លាប់ ក្នុងការប៉ះទង្គិចគ្នាឆ្លងព្រំដែន