(ប៉េកាំង)៖ សម្រាប់អារ៉ាប៊ីសាអូឌីត អារម្មណ៍របស់ប្រជាជនចិនជាច្រើនប្រហែលគឺសម្គាល់ថាជា «អាណាចក្រប្រេងឆៅ» ដ៏សែនឆ្ងាយ។ តាមពិតទៅ ទំនាក់ទំនងរវាងប្រជាជនចិន និងអារ៉ាប៊ីសាអូឌីតមានភាពស៊ីជម្រៅខ្លាំងណាស់។

ក្នុងសម័យរាជវង្សហានខាងកើត(Donghan, ២៥-២២០) លោក Ganying បេសកជនចិនបានទៅដល់ប្រទេសអារ៉ាប់ នៃឈូងសមុទ្រពែក្ស ហើយក្នុងរាជវង្សថាង(Tang,៦១៨-៩០៧) ប្រទេសអារ៉ាប់បានបញ្ជូនបេសកជន ទៅប្រទេសចិនជាច្រើនដង បេសកជនចិនលោក Zheng He បានធ្វើដំណើរជាច្រើនដងទៅកាន់តំបន់ Jeddah និង Medina និងកន្លែងផ្សេងទៀត របស់អារ៉ាប៊ីសាអូឌីត ហើយបានសរសើរថា មាន «ទំនៀមទម្លាប់ប្រកបដោយសុខដុមរមនា» នៅគ្រប់ទីកន្លែងដែលគាត់បានទៅ... ការផ្លាស់ប្តូររវាងប្រទេសចិន និងអារ៉ាប៊ីសាអូឌីត ដែលមានរយៈពេលរាប់ពាន់ឆ្នាំត្រូវបានសរសេរ ទៅក្នុងកំណត់ហេតុរបស់បេសកជនចិន។

មានសុភាសិតមួយនៅក្នុងបណ្តាប្រទេសអារ៉ាប់៖ «ចំណេះដឹង ទោះបីជាវានៅក្នុងប្រទេសចិនដែលឆ្ងាយពីអារ៉ាប់ក៏ដោយ ក៏គួរតែស្វែងរកដែរ។ ក្នុងអត្ថបទដែលនិពន្ធដោយលោក Xi Jinping ក្រោមចំណោងជើង «បន្តវេនមិត្តភាពមានរាប់ពាន់ឆ្នាំ រួមគ្នាបង្កើតអនាគតល្អបវរ» បានលើកឡើងនិន្នន័យពាក់ព័ន្ធ ខាងការផ្លាស់ប្តូរវប្បធម៌៖ មួយគឺ «សាកលវិទ្យាល័យចំនួន៤ នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតមានមុខជំនាញភាសាចិន ហើយសាលាបឋមសិក្សា និងមធ្យមសិក្សាចំនួន៨ បើកវគ្គសិក្សាភាសាចិន»។ មួយទៀតគឺ «ប្រទេសចិនបានបើកវិទ្យាស្ថានខុងជឺចំនួន២០ និងថ្នាក់ខុងជឺចំនួន២នៅក្នុងបណ្តាប្រទេសអារ៉ាប់ ហើយក្នុងប្រទេសចិនវិញ មានសាកលវិទ្យាល័យចិនជាង៤០ បានបើកមុខជំនាញភាសាអារ៉ាប់»

តាមទស្សនៈរបស់លោក Xi Jinping គឺការរៀនភាសាគ្នាទៅវិញទៅមក និងការយល់ដឹងពីប្រវត្តិសាស្ត្រនិងវប្បធម៌របស់គ្នា ទៅវិញទៅមក នឹងជួយលើកកម្ពស់ការយល់ដឹងនិ ងរាប់អានគ្នាទៅវិញទៅមករវាងប្រជាជនភាគីទាំងពីរ ហើយក៏នឹងរួមចំណែកក្នុងការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិទៀតផង។

«ដើរតែម្នាក់ឯងលឿន ដើរមានគ្នីគ្នាទើបបានឆ្ងាយ» លោក Xi Jinping ធ្លាប់បានដកស្រង់សុភាសិតអារ៉ាប់នេះ ដើម្បីបង្ហាញពីអត្ថន័យពិតនៃប្រទេសចិន និងបណ្តាប្រទេសអារ៉ាប់ដែលពួតដៃជាមួយគ្នាដើរទៅមុខ។ ពិភពលោកសព្វថ្ងៃនេះកំពុងឆ្លងកាត់ ការផ្លាស់ប្តូរដ៏សំខាន់ដែលមិនធ្លាប់មានក្នុងរយៈពេលមួយសតវត្សរ៍ ប្រទេសចិននិងបណ្តាប្រទេសអារ៉ាប់ កំពុងប្រឈមមុខនឹងភារកិច្ចជាប្រវត្តិសាស្ត្រ ក្នុងការសម្រេចបាននូវការស្តារជាតិឡើងវិញ និងការពន្លឿនការអភិវឌ្ឍន៍ជាតិ។

នៅពេលនេះ ដំណើរទស្សនកិច្ចរបស់លោក Xi Jinping ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត និងការចូលរួមនៅក្នុងកិច្ចជុំកំពូលប្រទេស-អារ៉ាប់លើកដំបូងនិងកិច្ចប្រជុំកំពូលរវាងប្រទេសចិន និងគណៈកម្មាធិការសហប្រតិបត្តិការ បណ្តាប្រទេសអារ៉ាប់ជាប់ឈូងសមុទ្រពែក្ស គឺជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលបានបើកយុគសម័យថ្មីនៃទំនាក់ទំនង រវាងប្រទេសចិននិងពិភពអារ៉ាប់ ចិននិងបណ្តាប្រទេសអារ៉ាប់ជាប់ឈូងសមុទ្រពែក្ស ព្រមទាំងចិននិងអារ៉ាប៊ីសាអូឌីតទៀតផង៕

វិទ្យុមិត្តភាពកម្ពុជាចិន