(ប៉េកាំង)៖ រសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ តាមម៉ោងក្នុងតំបន់ កិច្ចប្រជុំកំពូលចិន-អារ៉ាប់លើកដំបូង បានបើកធ្វើនៅក្រុងរីយ៉ាតរាជធានីប្រទេសអារ៉ាប៊ីសាអូឌីត។ កិច្ចប្រជុំកំពូលលើកនេះបានប្រកាសសេចក្តីប្រកាសរីយ៉ាត ស្តីពីកិច្ចប្រជុំកំពូលចិន-អារ៉ាប់លើកដំបូងដែលបានប្រកាសថា ប្រទេសចិននិងអារ៉ាប៊ីសាអូឌីតអនុម័តជាឯកច្ឆន្ទលើ កការកសាងសហគមន៍រួមវាសនាចិននិងអារ៉ាប៊ីសាអូឌីត ដែលឆ្ពោះទៅកាន់យុគសម័យថ្មី។

លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះ ក្រោមចំណងជើងថា «ផ្សព្វផ្សាយស្មារតីមេត្រីភាពនៃប្រទេសចិន និងអារ៉ាប៊ីសាអូឌីត ពួតដៃគ្នាដើម្បីកសាងសហគមន៍រួមវាសនាចិននិងអារ៉ាប៊ីសាអូឌីត ដែលឆ្ពោះទៅកាន់យុគសម័យថ្មី»។ លោកបានលើកឡើងថា ប្រទេសចិននិងអារ៉ាប៊ីសាអូឌីតបានឯកភាពគ្នាប្រឹងប្រែង ដើម្បីកសាងសហគមន៍រួមវាសនាចិន និងអារ៉ាប៊ីសាអូឌីតដែលឆ្ពោះទៅកាន់ យុគសម័យថ្មី។

ភាគីចិនរីករាយចាត់ទុកកិច្ចប្រជុំលើកនេះជាចំណុចចាប់ផ្តើមថ្មី រួមជាមួយភាគីអារ៉ាប៊ីសាអូឌីតផ្សាព្វផ្សាយស្មារតីមេត្រីភាព នៃចិននិងអារ៉ាប៊ីសាអូឌីត បង្កើតចក្ខុវិស័យកាន់តែទូលាយដល់ កិច្ចសហប្រតិបត្តិការចិននិងអារ៉ាប៊ីសាអូឌីត និងកសាងអនាគតកាន់រុងរឿង នៃទំនាក់ទំនងចិននិងអារ៉ាប៊ីសាអូឌីត។ កិច្ចប្រជុំកំពូលនេះបានប្រកាសផែនការសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយរវាងសាធារណរដ្ឋប្រជាមានិតចិន និងប្រទេសអារ៉ាប់និងឯកសារស្តីពីទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងចិន និងអារ៉ាប៊ីសាអូឌីតដែលឆ្ពោះទៅកាន់ សន្តិភាពនិងវឌ្ឍនភាពកាន់តែស៊ីជម្រៅ។

ស្ថាប័នមានពាក់ព័ន្ធនៃភាគីចិនរួមជាមួយភាគីអារ៉ាប៊ីសាអូឌីត លេខាធិការដ្ឋាននៃសម្ព័ន្ធអារ៉ាប់និងអង្គភាពក្រោមឱវាទ នៃក្រុមប្រឹក្សាសហប្រតិបត្តិការបណ្ដាប្រទេសអារ៉ាប់ ជាប់ឈូងសមុទ្រពែក្សបានចុះហេត្ថលេខា និងឈានដល់គំនិតឯកភាពលើ ឯកសារសហប្រតិបត្តិការជាច្រើន ក្នុងនោះរួមមានវិស័យរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» ថាមពល ស្បៀងអាហារ ការបណ្តាក់ទុកវិនិយោគ បៃតង សន្តិសុខនិងអវកាសជាដើម៕

វិទ្យុមិត្តភាពកម្ពុជាចិន