(ឡុងដ៍)៖ ក្រុមគិលានុបដ្ឋាកនៅចក្រភពអង់គ្លេស គ្រោងនឹងចេញធ្វើកូដកម្មជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររយៈពេល១០៦ឆ្នាំ ក្នុងសប្តាហ៍នេះ ដោយទទូចថាវាជាមធ្យោបាយចុងក្រោយរបស់ពួកគេ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០២២។
សមាជិករហូតដល់ ១០០,០០០នាក់នៃមហាវិទ្យាល័យគិលានុបដ្ឋាក នៅប្រទេសអង់គ្លេស វេលស៍ និងអៀរឡង់ខាងជើង នឹងឈប់សម្រាកមួយថ្ងៃនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បន្ទាប់ពីបដិសេធការផ្តល់ជូនប្រាក់ឈ្នួលរបស់រដ្ឋាភិបាល។
ការព្យាបាលដោយប្រើគីមី ការលាងឈាម ការថែទាចាំបាច់និងអង្គភាពសង្រ្គោះ ក៏ដូចជាការថែទាំទារកទើបនឹងកើត និងកុមារនឹងត្រូវបានលើកលែង ប៉ុន្តែសេវាកម្មផ្សេងទៀតនឹងត្រូវកាត់បន្ថយបុគ្គលិកត្រឹមថ្ងៃបុណ្យណូអែល។
សហជីពថែទាំសុខភាពបាននិយាយថា សមាជិករបស់ពួកគេបានកាត់បន្ថយការញ៉ំាអាហារ តស៊ូដើម្បីចិញ្ចឹមជីវិតគ្រួសាររបស់ពួកគេ ហើយទុកឲ្យសេវាសុខភាពជាតិគ្រប់គ្រងដោយរដ្ឋ (NHS) ធ្លាក់ក្នុងហានិភ័យ។
គួរបញ្ជាក់ថា ដូចប្រទេសដទៃទៀតដែរ ចក្រភពអង់គ្លេសកំពុងរងនូវវិបត្តិតម្លៃរស់នៅដែលជំរុញឱ្យតម្លៃផ្ទះសម្បែង អាហារ និងថាមពល កើនឡើង៕