(កៀវ)៖ ស្នូរផ្ទុះជាច្រើន ត្រូវបានរាយការណ៍ក្នុងទីក្រុង មេលីតូប៉ូល (Melitopol) ដែលរុស្ស៉ីកំពុងគ្រប់គ្រង ស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន និងតំបន់គ្រីមៀ ក្នុងនោះរួមមានទាំងស្នូរផ្ទុះនៅឯបន្ទាយទ័ពរុស្ស៉ីមួយផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN​ នៅថ្ងៃអាទិត្យ ទី១១ ខែធ្នូ ឆ្នាំ២០២២។

បើតាមអាជ្ញាធរលើកបន្តុបដោយរុស្ស៉ី ស្នូរផ្ទុះខាងលើនៅក្នុងទីក្រុង មេលីតូប៉ូល គឺជាការវាយប្រហារដោយមីស៊ីលរបស់អ៊ុយក្រែនដែលបានសម្លាប់មនុស្ស ២នាក់ និង១០នាក់ផ្សេងទៀតបានរងរបួស។ ប៉ុន្តែ ខាងយោធាអ៊ុយក្រែន មិនទាន់ធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេអំពីការវាយប្រហារលើទីក្រុង មេលីតូប៉ូល ដែលជាតំបន់ខ្សែការពារដ៏សំខាន់មួយនៃតំបន់ភាគខាងត្បូងរបស់អ៊ុយក្រែន។

យោធាអ៊ុយក្រែន បានចាត់ទុកទីក្រុង មេលីតូប៉ូល ជាទីតាំងយុទ្ធសាស្ត្រមួយដ៏សំខាន់ ពោលគឺប្រសិនបើអាចវាយដណ្ដើមបានទីក្រុងមួយនេះមកវិញ នោះ ខ្សែការពារទាំងស្រុងរបស់តំបន់ខឺសុន៕