(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី១០ ខែធ្នូ ឆ្នាំ២០២២នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។
ដដ
ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ប្រមុខ NATO ព្រមានពីហានិភ័យនៃការធ្លាក់ចូលក្នុងជម្លោះផ្ទាល់ ជាមួយរុស្ស៉ី

២៖ ក្រុមប្រឹក្សាសន្តិសុខ UN អនុម័តសេចក្តីសម្រេច ដែលលើកលែងកិច្ចប្រឹងប្រែងមនុស្សធម៌ ពីផលប៉ះពាល់នៃការដាក់ទណ្ឌកម្ម

៣៖ តៃវ៉ាន់ប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខឱ្យកាន់តែស៉ីជម្រៅ នាឱកាសទស្សនកិច្ចរបស់ សមាជិកជាន់ខ្ពស់នៃបក្សកាន់អំណាចជប៉ុន

៤៖ អ្នកកាសែត៦៧នាក់ស្លាប់ នៅទូទាំងពិភពលោក ក្នុងឆ្នាំ២០២២នេះ ខណៈអ៊ុយក្រែនជាកន្លែងគ្រោះថ្នាក់ជាងគេ

៥៖ ចិនអនុញ្ញាតឲ្យជនបរទេសអាល្លឺម៉ង់ ប្រើវ៉ាក់សាំងកូវីដ១៩ របស់អាល្លឺម៉ង់

៦៖ ក្រសួងមហាផ្ទៃអាល្លឺម៉ង់ចេញមុខអះអាងថា កងកម្លាំងសន្តិសុខ អាល្លឺម៉ង់ស្មោះត្រង់ ចំពោះរដ្ឋធម្មនុញ្ញរបស់ប្រទេស បន្ទាប់ពីរកឃើញថា ក្រុមស្តាំនិយមជ្រុលមួយ ជាប់សង្ស័យមានផែនការប្រុងធ្វើរដ្ឋប្រហារ