(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ចំនួន ១,១០២ករណី នៅថ្ងៃសៅរ៍នេះ ដែលនាំឲ្យចំនួនសរុបកើនឡើងដល់ ២,១៨០,១៤៦នាក់។

យោងតាមស្ថិតិដែលចេញផ្សាយដោយក្រសួងសុខាភិបាលសិង្ហបុរី ករណីសរុបចំនួន ១០៦ បច្ចុប្បន្នត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យ ដោយក្នុងចំណោមនោះ មានអ្នកជំងឺ ៤នាក់ ស្ថិតក្នុងបន្ទប់ថែទាំយ៉ាងដិតដល់។

យ៉ាងនេះក្តី គ្មានការស្លាប់ដោយសារកូវីដ១៩ ត្រូវបានគេរាយការណ៍នោះទេ នៅថ្ងៃសៅរ៍នេះ ដោយធ្វើឲ្យចំនួនអ្នកស្លាប់សរុបមិនផ្លាស់ប្តូរ គឺនៅត្រឹម ១,៧០៧នាក់៕