(ហាណូយ)៖ ក្រសួងសុខាភិបាលបានឲ្យដឹងថា វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ១៩ ចំនួន៤០៨នាក់ នៅថ្ងៃសៅរ៍នេះ ពោលគឺធ្លាក់ចុះចំនួន៨៨នាក់ ពីថ្ងៃសុក្រ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២។

ក្រសួងសុខាភិបាលវៀតណាម បានបញ្ជាក់ថាករណីថ្មីទាំងអស់ត្រូវបានចម្លងក្នុងស្រុក។ ការឆ្លងថ្មីបានធ្វើឱ្យចំនួនសរុបដល់ ១១,៥២០,៤៤៥នាក់។ ប៉ុន្តែមិនមានរបាយការណ៍ពីអ្នកស្លាប់ថ្មីនោះទេ ដោយចំនួនអ្នកស្លាប់សរុបនៅតែមានចំនួន ៤៣,១៧៨នាក់។

គួរបញ្ជាក់ថា ៩២ភាគរយនៃអ្នកជំងឺកូវីដ១៩ បានជាសះស្បើយ។ វៀតណាមបានចាក់វ៉ាក់សាំងដល់ប្រជាជន សរុប ២២២.១នាក់ ដែលមានអាយុ ១៨ឆ្នាំឡើងទៅ៕