(មូស្គូ)៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីមានអគ្គីភ័យដ៏ធំមួយ បានបំផ្លាញផ្សារទំនើបមួយ នៅជាយក្រុងមូស្គូភាគពាយ័ព្យនៅថ្ងៃសុក្រនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាកងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី០៩ ខែធ្នូ ឆ្នាំ២០២២។

អាជ្ញាធរបាននិយាយថា ការឆាបឆេះនៅផ្សារទំនើប OBI ក្នុងទីក្រុង Khimki នៅខាងក្រៅរដ្ឋធានីរុស្ស៊ី ត្រូវបានបង្កឡើងដោយការផ្សារដែក ដែលជាក់ស្តែងបានរំលោភលើស្តង់ដាសុវត្ថិភាព។

ការឆាបឆេះយ៉ាងសន្ធោសន្ធៅបានផ្ទុះឡើង មុនពេលដែលផ្សារទំនើបនេះបើកទ្វារទទួលអតិថិជន ដោយបានលេបត្របាក់អគារទាំងមូល ដែលមានទំហំ ១៧,០០០ម៉ែត្រការ៉េ៕