(ប៉េកាំង)៖ ថ្ងៃទី៨ ខែធ្នូ ក្នុងអំឡុងពេលអញ្ជើញទៅដល់ ក្រុងរីយ៉ាតដើម្បីចូលរួម កិច្ចប្រជុំកំពូលចិន-ប្រទេសអារ៉ាប់លើកដំបូង កិច្ចប្រជុំកំពូលចិន-ក្រុមប្រឹក្សាសហប្រតិបត្តិការប្រទេសអារ៉ាប់ឈូងសមុទ្រ (ហៅកាត់ GCC) លោក Xi Jinping ប្រធានរដ្ឋចិនបានចុះផ្សាយ អត្ថបទចុះហត្ថលេខានៅលើការសែត Al-Riyadh Daily របស់អារ៉ាប៊ីសាអូឌីត ក្រោមចំណងជើងថា «បន្តវេនមិត្តភាពសហស្សវត្សរ៍ បង្កើតអនាគតដ៏ល្អប្រសើរជាមួយគ្នា»

អត្ថបទនេះបានរំលឹកឡើងវិញនូវការផ្លាស់ប្តូរ មិត្តភាពរវាងប្រទេសចិននិងប្រទេសអារ៉ាប់ជាច្រើនពាន់ឆ្នាំមក ហើយបានលើកឡើងថាប្រទេសចិន ប្រទេសអារ៉ាប់និងរដ្ឋសមាជិក GCC មានទស្សនវិស័យទូលំទូលាយលើកិច្ចសហប្រតិបត្តិការ ដូចនេះគួរបង្កើនការរួមសាមគ្គីគ្នា និងកិច្ចសហប្រតិបត្តិការនៅពេលអនាគត កសាងសហគមន៍រួមវាសនាតែមួយរវាងចិន និងអារ៉ាប់ដែលឆ្ពោះទៅយុគសម័យថ្មី ដើម្បីកសាងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ រវាងចិននិងសមាជិក GCC។

លោកបានលើកឡើងទៀតថា ក្រោមស្ថានការណ៍ថ្មី ប្រទេសចិននឹងបន្តវេនស្មារតីមិត្តភាពជាមួយប្រទេសអារ៉ាប់ រួមគ្នាកសាងសហគមន៍រួមវាសនាតែមួយរវាងចិន និងអារ៉ាប់ក្នុងយុគសម័យថ្មី។ បន្តធ្វើកិច្ចសហប្រតិបត្តិការ និងរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» បន្តពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងលើ វិស័យស្លៀងអាហារ ថាមពល វិនិយោគ ហិរញ្ញប្បទាន និងសុខាភិបាលជាដើម ដើម្បីសម្រេចបាននូវការផ្តល់ផលប្រយោជន៍ ទៅវិញទៅមកនិងឈ្នះ-ឈ្នះ ដែលមានគុណភាពកាន់តែខ្ពស់ និងកាន់តែស៊ីជម្រៅ។

ពេលថ្លែងអំពីទំនាក់ទំនងរវាងចិននិងអារ៉ាប៊ីសាអូឌីត លោក Xi Jinping បានលើកឡើងថា គួរចាត់ទុកជាដំណើរទស្សនកិច្ច លើកនេះឱកាសមួយ ដើម្បីពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាងចិននិងអារ៉ាប៊ីសាអូឌីត ។ បង្កើនការតភ្ជាប់គ្នារវាងការរួមគ្នាកសាងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» និង «ទស្សនទានឆ្នាំ ២០៣០» របស់អារ៉ាប៊ីសាអូឌីត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើ គ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅ ធ្វើឱ្យការផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងការតភ្ជាប់ដួងចិត្តរវាងប្រជាជននៃប្រទេសទាំងពីរ មានភាពកាន់តែស៊ីជម្រៅ៕

វិទ្យុមិត្តភាពកម្ពុជាចិន