(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា តារា WNBA នាង Brittney Griner ត្រូវបានដោះលែងពីការឃុំឃាំងរុស្ស៊ីហើយ ក្នុងការដោះដូរអ្នកទោសដែលជាប់ពាក់ព័ន្ធនឹងឈ្មួញអាវុធរុស្ស៊ី លោក Viktor Bout។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅយប់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២។
ទោះជាយ៉ាងណាការដោះដូរនេះ មិនមានជនជាតិអាមេរិកម្នាក់ទៀត ដែលក្រសួងការបរទេសបានប្រកាសថា ត្រូវបានរុស្ស៉ីឃុំខ្លួនដោយអយុត្តិធម៌គឺលោក Paul Whelan នោះទេ។
លោក បៃ ដិន បាននិយាយនៅឯសេតវិមាននៅព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ថា «នាងមានសុវត្ថិភាព។ នាងនៅលើយន្តហោះ កំពុងធ្វើដំណើរទៅផ្ទះ...បន្ទាប់ពីត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ជាច្រើនខែនៅក្នុងប្រទេសរុស្ស៊ី»៕