Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សិង្ហបុរី បន្តរកឃើញករណីឆ្លងកូវីដ១៩ចំនួន ១,៣៤៩ករណីទៀតក្នុងរបាយការណ៍ថ្ងៃពុធនេះ (Video inside)

07-12-2022 20:08

(សិង្ហបុរី)៖ សិង្ហបុរីបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន ១,៣៤៩ករណី និងមានករណីស្លាប់ថ្មីបន្ថែមមួយករណីទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២។

បូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីសរុបកើនដល់ ២,១៧៦,៣៣៨ករណី ដែលក្នុងនោះស្លាប់ ១,៧០៧នាក់៕