Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក អាន់តូនី អាល់បានីស ឆ្លងកូវីដ១៩ ជាលើកទី២ (Video inside)

05-12-2022 15:38

(កង់បេរ៉ា)៖ នាយករដ្ឋមន្រ្តីនៃប្រទេសអូស្រ្តាលី លោក អាន់តូនី អាល់បានីស (Anthony Albanese) បានប្រកាសឱ្យដឹងថា រូបលោក​ទើបតែធ្វើតេស្ត ចេញលទ្ធផលវិជ្ជមានចំពោះជំងឺកូវីដ១៩ នារសៀលថ្ងៃចន្ទនេះ ហើយលោកនឹងបំពេញការងារពីផ្ទះ កំលុងពេលអនុវត្តវិធានការចត្តាឡីស័ក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៥ ខែធ្នូ ឆ្នាំ២០២២។

លោកនាយករដ្ឋមន្រ្តីអូស្រ្តាលី បាននិយាយក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ខ្ញុំលើកទឹកចិត្តឱ្យអ្នកទាំងឡាយ ដែលមានអារម្មណ៍មិនស្រួល ធ្វើតេស្តរកកូវីដ១៩ ហើយចាត់វិធានការបង្ការបន្ថែម ដើម្បីរក្សាសុវត្ថិភាពសមាជិកគ្រួសារ ក៏ដូចជាអ្នកជិតខាងរបស់ខ្លួន»។ អូស្រ្តាលីបានបិទបញ្ចប់ កាតព្វកិច្ចចត្តាឡីស័កនៅតាមផ្ទះ សម្រាប់អ្នកឆ្លងជំងឺកូវីដ១៩ កាលពីខែតុលាកន្លងទៅ។

គួរបញ្ជាក់ថា យោងតាមកាលវិភាគ លោក អាល់បានីស ត្រូវបានគ្រោងនឹងបំពេញទស្សនកិច្ចទៅកាន់ ប្រទេសប៉ាពូអាស៉ីនូវែលហ្គីណេ នៅថ្ងៃទី១២-១៣ ខែធ្នូ។ នេះគឺជាលើកទីពីរហើយ ដែលលោកបានឆ្លងកូវីដ១៩ ខណៈលើកទីមួយ ដែលលោកឆ្លងគឺកាលពីខែមេសា កំលុងសប្តាហ៍ដំបូង នៃយុទ្ធនាការឃោសនាការបោះឆ្នោតសកល នៅក្នុងប្រទេសអូស្រ្តាលី៕