(ប៉េកាំង)៖ ថ្ងៃទី៣ ខែធ្នូ តាមម៉ោងក្រុងប៉េកាំង អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន សហការជាមួយគណៈប្រតិភូចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការយូណេស្កូ បានរៀបចំធ្វើសកម្មភាពតាំងពិព័រណ៍ និងដាក់បញ្ចាំងនៃ «មហោស្រពភាពយន្តឯកសារនិងរូបភាពរបស់ចិន» នៅទីស្នាក់ការទូទៅរបស់អង្គការយូណេស្កូ ដើម្បីធ្វើបទបង្ហាញពីទស្សនៈស្តីពី សហគមន៍រួមវាសនារបស់មនុស្សជាតិ និងរឿងរ៉ាវអំពីការធ្វើទំនើបកម្មតាមបែបផែនចិន។

ក្នុងសកម្មភាពតាំងពិព័រណ៍និងដាក់បញ្ចាំង ដែលប្រារព្ធធ្វើនៅទីស្នាក់ការទូទៅរបស់ អង្គការយូណេស្កូលើកនេះ បានដាក់បញ្ចាំងភាពយន្តឯកសាររបស់ បណ្តាញទូរទស្សន៍សកលចិននៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ក្រោមចំណងជើងថា «ស្នាមជើងកាបូនរបស់មនុស្សជាតិ» ដែលបានបង្ហាញពីរឿងរ៉ាវរបស់ប្រជាជនចិនស្តីពី «ការជំរុញការអភិវឌ្ឍបៃតង និងជំរុញការរួមរស់នៅជាមួយគ្នា ប្រកបដោយភាពចុះសម្រុងគ្នារវាងមនុស្សនិងធម្មជាតិ»
មន្ត្រីទូតនៃបណ្តាប្រទេសនានាប្រចាំជាអចិន្ត្រៃយ៍នៅអង្គការយូណេស្កូ និងភ្ញៀវកិត្តិយសដែលមកពីគ្រប់មជ្ឈដ្ឋានសង្គមបារាំង សរុបជាង៤រយរូប បានចូលរួមសកម្មភាពលើកនេះ។
ក្នុងពេលថ្លែងសុន្ទរកថា លោក Shen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានលើកឡើងថា ក្តីរំពឹងទុកចំពោះទំនុកចិត្តគ្នា សាមគ្គីគ្នា សន្តិភាពនិងវឌ្ឍនភាព ជាក្តីបំណងរួមរបស់ប្រជាជននៅលើពិភពលោកទាំងមូល ហើយក៏ជាគោលបំណងដើមរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ដើម្បីរៀបចំ «មហោស្រពភាពយន្តឯកសារនិងរូបភាពរបស់ចិន» លើកនេះផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន