Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

​វៀតណាម​បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ «៣៩៣» ក្នុងរបាយការណ៍ថ្ងៃ​សៅរ៍នេះ (Video inside)

03-12-2022 19:43

(ហាណូយ)៖ វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ-១៩ ចំនួន ៣៩៣ករណី នៅថ្ងៃសៅរ៍នេះ ពោលគឺធ្លាក់ចុះចំនួន ២៤២ នាក់គិតចាប់ពីថ្ងៃសុក្រ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ិនហួ បានចុះផ្សាយនៅថ្ងៃសៅរ៍ ទី៣ ខែធ្នូ ឆ្នាំ២០២២។

ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងថាករណីថ្មីទាំងអស់ត្រូវបានចម្លងក្នុងស្រុក។ ការឆ្លងថ្មីបានធ្វើឲ្យចំនួនសរុបដល់ ១១,៥១៧,៥១៧នាក់។ ដោយឡែកអ្នកជំងឺកូវីដ-១៩ ម្នាក់នៅទីក្រុង Can Tho ភាគខាងត្បូង បានស្លាប់ថ្ងៃសៅរ៍នេះ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៤៣.១៧៧នាក់។

គួរបញ្ជាក់ថា នៅទូទាំងប្រទេសវៀតណាម អ្នកជំងឺកូវីដ-១៩ ចំនួន ១០,៦០៨,៨២៩នាក់ ឬជាង ៩២ភាគរយនៃអ្នកឆ្លងសរុបបានជាសះស្បើយ៕