(ប៉េកាំង)៖ យោងតាមព័ត៌មានដែលចេញផ្សាយដោយរដ្ឋចិន គិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថានីយមជ្ឈមណ្ឌលកុងតឺន័រផ្លូវដែក Qinzhou ក្វាងស៊ីរបស់ប្រទេសចិន សម្រេចការចាត់ចែងកុងតឺទ័រសរុបចំនួន ៣៥០១៦០ ទូក្នុងឆ្នាំ២០២២ កើនឡើង២៨.៨% បើធៀបនឹងឆ្នាំមុន ដោយបានសម្រេចគោលដៅភារកិច្ចប្រចាំឆ្នាំ ៤៧ថ្ងៃ មុនកាលកំណត់។

ពេញមួយឆ្នាំនេះ គេរំពឹងថានឹងអាចសម្រេចបានលើសពី ៤សែនទូកុងតឺន័រ។ នាពេលបច្ចុប្បន្ន ច្រករបៀងដីគោក-សមុទ្រថ្មី បានចាប់ផ្តើមបង្កើតគំរូប្រព័ន្ធដឹកជញ្ជូនផ្សេងៗដូចជា ជើងរថភ្លើងដឹកជញ្ជូនច្រកសមុទ្រ-ផ្លូវដែកកំពង់ផែឈូងសមុទ្រ Beibu ជើងរថភ្លើងឆ្លងកាត់ព្រំដែនចិន-វៀតណាម និងជើងរថយន្តផ្លូវហាយវេឆ្លងកាត់ឧបទ្វីបឥណ្ឌូចិន។

ជើងរថភ្លើងដឹកជញ្ជូនច្រកសមុទ្រ-ផ្លូវដែក នៃច្រករបៀងដីគោក-សមុទ្រថ្មី បានតភ្ជាប់សរីរាង្គជាមួយជើងរថភ្លើងចិន-អឺរ៉ុប។ ជើងរថភ្លើងនេះបានគ្របដណ្តប់ខេត្តចំនួន១៧ (តំបន់ស្វយ័ត និងក្រុង) នៅភាគកណ្តាល និងភាគខាងលិចប្រទេសចិន ដោយសម្រេចបាននូវការគ្របដណ្តប់ពេញលេញនៅក្នុងតំបន់ភាគខាងលិច និងពង្រីកទៅកាន់ខេត្តតំបន់ភាគកណ្តាល ផ្សេងៗទៀតដូចជា ហ៊ូណាន ហ៊ូប៉េ ហឺណាន ហឺប៉េ និងជាំងស៊ី ហើយការគ្របដណ្ដប់ នៃច្រករបៀងកាន់តែធំឡើងជាលំដាប់។

ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួនជើងរថភ្លើងដឹកជញ្ជូនច្រកសមុទ្រ-ផ្លូវដែក នៃច្រករបៀបដីគោក-សមុទ្រថ្មីដែលបានបើកបរ កើនឡើងពី១៧៨ជើង ដល់ ៦១១៧ជើង កើនឡើងប្រចាំឆ្នាំជាមធ្យម ១៤២%។ ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២២ ជើងរថភ្លើងចំនួន៧៣៩១ជើង បានបើកបរ សម្រេចបានគោលដៅប្រចាំឆ្នាំបើកបរជើងរថភ្លើងចំនួន៧០០០ជើង ៧១ថ្ងៃមុនកាលកំណត់ ហើយតាមការប៉ាន់ស្មាន ពេញមួយឆ្នាំនេះ នឹងអាចបើកបរជើងរថភ្លើងបានចំនួនលើសពី ៨៥០០ជើង៕

វិទ្យុមិត្តភាពកម្ពុជាចិន