(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃពុធនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ៤៨៥ករណីទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មានស៊ីនហួរ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្នុងរបាយការណ៍ថ្ងៃពុធនេះដែរ វៀតណាមក៏បានរកឃើញករណីអ្នកស្លាប់ថ្មីចំនួន ៣នាក់បន្ថែមទៀតទផងដែរ។

ជាសរុបរហូតមកទល់ពេលនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ នៅទូទាំងប្រទេសចំនួន ១១,៥១៥,៩០៨នាក់ ក្នុងនោះស្លាប់សរុបចំនួន ៤៣,១៧៥នាក់៕