(កាប៊ុល)៖ យ៉ាងហោចណាស់មនុស្ស ១៦នាក់បានស្លាប់ និង២៤នាក់រងរបួសនៅថ្ងៃពុធនេះ នៅក្នុងការបំផ្ទុះគ្រាប់បែកនៅសាលាសាសនាមួយ ក្នុងទីក្រុង Aibak ភាគខាងជើងនៃប្រទេសអាហ្វហ្គានីស្ថាន នេះបើតាមការបញ្ជាក់របស់វេជ្ជបណ្ឌិត នៃមន្ទីរពេទ្យក្នុងតំបន់ ចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ AFP។

វេជ្ជបណ្ឌិតម្នាក់នៅមន្ទីរពេទ្យក្នុងខេត្ត Samangan បានប្រាប់ AFP ដោយសុំមិនបញ្ចេញឈ្មោះថា «ពួកគេទាំងអស់សុទ្ធតែជាកុមារ ជាមនុស្សធម្មតា»។

ទោះជាយ៉ាងណាភ្លាមៗនេះពុំទាន់មានព័ត៌មានលម្អិតទាក់ទងនឹងរឿងនេះនៅឡើយទេ៕