(ពិភពលោក)៖ នៅថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ រដ្ឋមន្រ្តីការបរទេសបេឡារុស សុខៗស្រាប់តែទទួលមរណភាព ក្រោយកាន់តំណែងរយៈពេល១០ឆ្នាំ

២៖ លោក គីម ជុងអ៊ុន ប្រកាសថា កូរ៉េខាងជើងមានគោលដៅក្លាយខ្លួនជា កងកម្លាំងនុយក្លេអ៊ែរដែលខ្លាំងក្លាជាងគេលើលោក

៣៖ ធ្លាក់ឧទ្ធម្ភាគចក្រនៅកូរ៉េខាងត្បូង ផ្តាច់ជីវិតមនុស្ស៥នាក់

៤៖ ព្រិលធ្លាក់ខ្លាំងនឹងចាប់ផ្តើមគ្របដណ្តប់លើ រដ្ឋធានីកៀវរបស់អ៊ុយក្រែនពីថ្ងៃអាទិត្យនេះទៅ ខណៈការផ្គត់ផ្គង់ថាមពលនៅតែខ្វះខាត

៥៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថា រដ្ឋាភិបាលរបស់លោកនឹងប្រើប្រាស់ប្រាក់ឧបត្ថម ដើម្បីដោះស្រាយបញ្ហាជីវភាពរស់នៅរបស់ប្រជាជនក្រីក្រ

៦៖ កាណាដាចាប់ផ្តើមយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកថ្មី ដោយផ្តោតសំខាន់លើការរារាំងឥទ្ធពលរបស់ចិន