(ឌូបៃ)៖ មេដឹកនាំកំពូលអ៉ីរ៉ង់ លោក អាយ៉ាតុលឡោះ អាលីខាមីណី (Ayatollah Ali Khamenei) នៅថ្ងៃសៅរ៍នេះបានកោតសរសើរដល់កងកម្លាំងជីវពលបាសីក (Basij) ដែលបានពលីជីវិតរបស់ខ្លួន នៅក្នុងកុបកម្មតវ៉ាដ៏ហិង្សាផ្ទុះឡើងចាប់តាំងពីខែកញ្ញាមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។

កងកម្លាំងជីវពល Basij គឺជាសាខារបស់កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ និងដែលត្រូវបានបញ្ជូនទៅទប់ទល់ និងបង្រ្កាបបាតុកម្មតវ៉ាកំពុងរីករាលដាល នៅទូទាំងប្រទេស។ ថ្លែងនៅក្នុងសុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍ លោក ខាមីណី បានគូសបញ្ជាក់ដូច្នេះថា «ពួកគេ (កងកម្លាំងជីវពល Basij) បានពលីជីវិត របស់ពួកគេ ដើម្បីការពារប្រជាជនពីក្រុមកុបករ»

គួរបញ្ជាក់ថា បាតុកម្មដែលបាន និងកំពុងក្លាយជាកុបកម្មដ៏ហិង្សា បានផ្ទុះឡើង បន្ទាប់ពីស្ត្រីអ៉ីរ៉ង់ដើមកំណើតឃើដម្នាក់ឈ្មោះ Mahsa Amini បានស្លាប់នៅក្នុង មន្ទីរឃុំឃាំងរបស់ប៉ូលិសដែលបានចាប់ខ្លួនរូបនាង ដោយចោទប្រកាន់ស្លៀកសម្លៀកបំពាកមិនសមរម្យដែលកំពុងច្បាប់នៅក្នុងប្រទេសអ៉ីរ៉ង់។ បើតាមសកម្មជន ការពារសិទ្ធិមនុស្សអ៉ីរ៉ង់ គិតត្រឹមថ្ងៃសុក្រសប្ដាហ៍នេះបាតុករ៤៤៨នាក់ ក្នុងនោះរួមមានកុមារ៦៣នាក់បានស្លាប់ រីកងកម្លាំងសន្តិសុខ៥៧នាក់ក៏បានស្លាប់ផងដែរ ខណៈមនុស្ស ១៨,១៧០នាក់ត្រូវបានចាប់ខ្លួន៕