(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ឧស្សាហកម្មអាវុធ ក្នុងតំបន់អឺរ៉ុបខាងកើត សម្រុកផលិតអាវុធ ខណៈជួយអ៊ុយក្រែនប្រយុទ្ធជាមួយរុស្ស៉ី

២៖ កងទ័ពរុស្ស៉ីក្នុងតំបន់ Kherson ប្រកាសអាសន្ន ខណៈអ៊ុយក្រែនត្រៀមផែនការបន្ទាប់

៣៖ ប្រធានាធិបតីកូរ៉េខាងត្បូង ព្រមានបង្ក្រាបសហជីពកម្មករដឹកទំនិញដែលធ្វើកូដកម្ម បង្កផលប៉ះពាល់ដល់វិស័យដឹកជញ្ជូន

៤៖ អេស្តូនី ព្រមានបោះឆោ្នតជំទាស់នឹង ការកំណត់តម្លៃប្រេងរុស្ស៉ី របស់ EU

៥៖ នាយករដ្ឋមន្រ្តីម៉ាឡេស៉ីថ្មី លោក អាន់វ៉ា ប្រកាសថា អាទិភាពចម្បងគឺបញ្ហាសេដ្ឋកិច្ច ហើយគណៈរដ្ឋមន្រ្តី នឹងមានទំហំតូចជាងរដ្ឋបាលមុនៗ

៦៖ លោក ពូទីន នឹងជួបមុខម្តាយរបស់ទាហានរុស្ស៉ី ដែលកំពុងប្រយុទ្ធក្នុងសង្រ្គាមឈ្លានពាន នៅអ៊ុយក្រែន