សិង្ហបុរី បន្តរកឃើញករណីឆ្លងកូវីដ១៩ចំនួន ១,៦១៥ករណីទៀតក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ (Video inside)
24-11-2022 22:26
(សិង្ហបុរី)៖ សិង្ហបុរីបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន ១,៦១៥ករណី តែមិនមានករណីស្លាប់ថ្មីបន្ថែមទៀតទេ ក្នុងរយៈ២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។
បូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីសរុបកើនដល់ ២,១៦០,៣២៤ករណី ដែលក្នុងនោះស្លាប់ ១,៧០១នាក់៕