(ញូវយ៉ក)៖ អង្គការសុខភាពពិភពលោក គ្រោងនឹងប្តូរឈ្មោះជំងឺអុតស្វា (monkeypox) ដោយហៅវាថា MPOX ជំនួសវិញ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់ការប្រមាថចេញពីមេរោគ ចំពោះសត្វស្វា ដែលបានទទួលការចាប់អារម្មណ៍នៅសហរដ្ឋអាមេរិកកាលពីដើមឆ្នាំនេះ។ នេះបើយោងតាមការរាយការណ៍របស់សារព័ត៌មាន Politico នៅថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកានេះ ដោយបានដកស្រង់ចេញពីប្រភពស្និតនឹងបញ្ហានេះ។

កាសែត Politico បានបន្ថែមថា ការសម្រេចចិត្តដែលអាចនឹង ត្រូវប្រកាសនៅថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) គឺដើម្បីឆ្លើយតបទៅនឹងសម្ពាធកើនឡើងពីមន្ត្រីជាន់ខ្ពស់របស់រដ្ឋបាល លោក បៃដិន ដែលបានជំរុញជាឯកជនដល់មេដឹកនាំ WHO ឱ្យផ្លាស់ប្តូរឈ្មោះ៕