(ហូនៀរ៉ា, សូឡូម៉ុន)៖ វិទ្យាស្ថាន​​ផ្នែក​​ភូមិវិទ្យា​អាមេរិក​ ​USGS នៅថ្ងៃអង្គារនេះបានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិត ៧.០រ៉ិចទ័រ បានវាយប្រហារលើប្រទេសដែនកោះ សូឡូម៉ុន ដោយជំរុញឱ្យមានការប្រកាសអាសន្នពីរលកយក្សស៊ូណាមិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។

ការប្រកាសអាសន្នពីរលកយក្សស៊ូណាមិ ត្រូវបានធ្វើឡើងនៅក្នុងតំបន់មួយនៃឆ្នេរប្រទេសសូឡូម៉ុន នៅក្នុងបរិវេណ ៣០០គីឡូម៉ែត្រ នៃចំណុចកណ្ដាលរបស់គ្រោះ រញ្ជួយដីនេះ។ ដោយឡែក បើតាមក USGS គ្រោះរញ្ជួយដីខាងលើមានជម្រៅរញ្ជួយទៅក្នុងដី ១០គីឡូម៉ែត្រ និងបានវាយប្រហារលើតំបន់ ម៉ាឡាំងហ្គូ (Malango) របស់សូឡូម៉ុន។

USGS កាលពីដំបូងឡើយបានរាយការណ៍ថាគ្រោះរញ្ជួយដីកម្រិត ៧.៣រ៉ិចទ័រ បានវាយប្រហារលើសូឡូម៉ុន តែក្រោយមកបានបន្ថយកម្រិតរំញ័រមក នៅត្រឹម ៧.០រ៉ិចទ័រវិញ៕