(ឡូសអេនជឺលេស)៖ យ៉ាងហោចណាស់មនុស្ស៥នាក់បានស្លាប់ និង១៨នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការបាញ់ប្រហារនៅថ្ងៃអាទិត្យនេះ នៅឯក្លឹបរាត្រីស្រឡាញ់ភេទដូចគ្នាមួយ ក្នុងរដ្ឋខូឡូរ៉ាដូសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២២។
ប៉ូលីសបាននិយាយថា ហេតុការណ៍នេះបានកើតឡើង នាវេលាម៉ោង១១និង៥៧នាទីយប់ថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់) នៅឯក្លឹប Q (Club Q) ក្នុងទីក្រុងខូឡូរ៉ាដូស្ព្រីង (Colorado Springs) ដែលជាទីក្រុងដែលមានប្រជាជនច្រើនជាងគេទីពីរ នៅក្នុងរដ្ឋខូឡូរ៉ាដូ៕