(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ លោក គីម ជុងអ៊ុន ប្រកាសប្តេជ្ញាឆ្លើយតបដោយអាវុធនុយក្លេអ៊ែរ ចំពោះការគំរាមកំហែងនុយក្លេអ៊ែរពីសហរដ្ឋអាមេរិក

២៖ អាមេរិកចល័តយន្តហោះទម្លាក់គ្រាប់បែក B-1B ជាថ្មីម្តងទៀត ទៅដំឡើងសាច់ដុំនៅកូរ៉េខាងត្បូង ក្រោយកូរ៉េខាងជើងបាញ់មីស៉ីល ICBM

៣៖ ទីក្រុងកៀវ និងខេត្តផ្សេងទៀតរបស់អ៊ុយក្រែន រងនូវការដាច់ភ្លើង និងខូចខាតហេដ្ឋារចនាសម្ព័ន្ធ ក្រោមការវាយប្រហារថ្មីៗរបស់រុស្ស៉ី

៤៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Rishi Sunak បំពេញ ទស្សនកិច្ចលើកដំបូងនៅទីក្រុងកៀវ

៥៖ អាល្លឺម៉ង់-បារាំង-អេស៉្បាញ ឯកភាពគ្នាចាប់ផ្តើមដំណាក់កាលបន្ទាប់ នៃគម្រោងអភិវឌ្ឍន៍យន្តហោះចម្បាំងជំនាន់ថ្មី

៦៖ យន្តហោះដឹកអ្នកដំណើរ បុករថយន្តពន្លត់អគ្គិភ័យ នៅអាកាសយានដ្ឋានប្រទេសប៉េរូ បណ្តាលឱ្យមនុស្ស២នាក់ស្លាប់