(សិង្ហបុរី)៖ សិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ ១៩ ថ្មីចំនួន ១,៦៦៦ ក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះ ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ២,១៥២,៣៦៨នាក់។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានស៉ិនហួ នៅថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២។

ស្ថិតិដែលចេញផ្សាយដោយក្រសួងសុខាភិបាលសិង្ហបុរី បានឱ្យដឹងថា ក្នុងចំណោមករណីថ្មីខាងលើ មានសរុបចំនួន ១៩៧ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។

យ៉ាងនេះក្តី គ្មានអ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ ១៩ ត្រូវបានគេរាយការណ៍នៅថ្ងៃសៅរ៍នេះទេ ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបមិនផ្លាស់ប្តូរនៅត្រឹម ១,៦៩៩នាក់៕