(ហាណូយ)៖ វៀតណាមបានកត់ត្រាករណីឆ្លងនៃជំងឺកូវីដ១៩ ចំនួន ២៥៩នាក់ ក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះ ពោលគឺធ្លាក់ចុះចំនួន ១៧៦នាក់ កាលពីថ្ងៃសុក្រ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ិនហួ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងថា ក្នុងចំណោមករណីថ្មីខាងលើនេះ គឺសុទ្ធតែជាករណីចម្លងក្នុងស្រុក។ ការឆ្លងថ្មីនេះបានធ្វើឱ្យចំនួនសរុបទូទាំងប្រទេស កើនឡើងដល់ ១១,៥១១,១៧៨នាក់។

អ្នកជំងឺម្នាក់នៅក្នុងខេត្ត Binh Thuan ស្ថិតនៅចំកណ្តាលភាគខាងត្បូងប្រទេសវៀតណាម បានស្លាប់ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៤៣,១៦៩នាក់។

គួរបញ្ជាក់ថា អ្នកជំងឺកូវីដ ១៩ ទូទាំងប្រទេសវៀតណាម ចំនួន ១០,៦០៦,៧៤៦ នាក់ ឬជាង ៩២ ភាគរយនៃអ្នកឆ្លងសរុបបានជាសះស្បើយ៕