(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃសុក្រថា ប្រទេសចិនសង្ឃឹមថា គ្រប់ភាគីនៃបញ្ហាឧបទ្វីបកូរ៉េ នឹងបន្តប្តេជ្ញាស្វែងរកដំណោះស្រាយនយោបាយ និងដោះស្រាយកង្វល់របស់គ្នាទៅវិញទៅមក ក្នុងមធ្យោបាយប្រកបដោយតុល្យភាព តាមរយៈការសន្ទនាប្រកបដោយអត្ថន័យ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។

អ្នកនាំពាក្យ លោក Mao Ning បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅពេលដែលត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើរបាយការណ៍ដែលថា កូរ៉េខាងជើង នៅថ្ងៃសុក្រនេះបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគមួយគ្រាប់ទៀត ដែលនេះជាការបាញ់តេស្ដលើកទី២ នៅក្នុងរយៈពេល ២ថ្ងៃ នៅចំពោះមុខ ការព្រួយបារម្ភកាន់តែខ្លាំងថាទីក្រុងព្យុងយ៉ាងអាចធ្វើអាវុធអាវុធនុយក្លេអ៊ែរឡើងវិញឆាប់ៗនេះ៕