(ប៉េកាំង)៖ ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា  កិច្ចប្រជុំក្រៅផ្លូវការនៃមេដឹកនាំអង្គការសេដ្ឋកិច្ច និងសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) លើកទី២៩ បានបើកធ្វើនៅក្រុងបាងកក ប្រទេសថៃ។ លោក Xi Jinping  ប្រធានរដ្ឋចិនបានអញ្ជើញថ្លែង សុន្ទរកថាក្រោមចំណងជើងថា «សាមគ្គី សហប្រតិបត្តិការ ទទួលខុសត្រូវយ៉ាងអង់អាចក្លាហាន ដើម្បីបង្កើតសហគមន៍រួមវាសនាអាស៊ីប៉ាស៊ីហ្វិក»

លោក Xi Jinping  បានលើកឡើងថា បច្ចុប្បន្នជំងឺកូវីដ១៩នៅតែឆ្លងរាលដាល ការស្តារសេដ្ឋកិច្ចពិភពលោកប្រឈម នឹងបញ្ហាគ្រប់បែបយ៉ាង ឯកតោភាគីនិយម ការគាំពារនិយមមានសភាពងើបឡើងខ្លាំង ដែលបានប៉ះពាល់ខ្លាំងដល់ខ្សែសង្វាក់ ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល។ អាស៊ីប៉ាស៊ីហ្វិកជាផ្ទះរបស់យើងគ្រប់គ្នា ក៏ជាប្រភពកម្លាំងចលករនៃកំណើន សេដ្ឋកិច្ចពិភពលោកផងដែរ។ រាប់សិបឆ្នាំកន្លងមក កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានរីកចម្រើនយ៉ាងខ្លាំង ដែលបង្កើតបានជា «អច្ឆរិយអាស៊ីប៉ាស៊ីហ្វិក» ដែលសកលលោកកត់សម្គាល់។

បច្ចុប្បន្ន សកលលោកបានឈរលើមាត់ផ្លូវបំបែកនៃប្រវត្តិសាស្ត្រម្តងទៀត ឋានៈនៃអាស៊ីប៉ាស៊ីហ្វិកកាន់តែសំខាន់ឡើង  តួនាទីនៃអាស៊ីប៉ាស៊ីហ្វិកក៏កាន់តែលេចធ្លោដែរ។ ក្នុងបរិបទថ្មី យើងគួរពួតដៃគ្នាបង្កើតសហគមន៍រួមវាសនាអាស៊ីប៉ាស៊ីហ្វិក ដើម្បីបង្កើតភាពរុងរឿងថ្មីនៃកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក។

លោក Xi Jinping បានបន្តថា យើងគួរប្រកាន់ខ្ជាប់ការរួមជោគវាសនា ដើម្បីកសាងអាស៊ីប៉ាស៊ីហ្វិកដែលគាំទ្រគ្នា និងជួយគ្នាទៅវិញទៅមក។ គាំពារឋានៈសំខាន់នៃអង្គការ APEC ក្នុងកិច្ចសហប្រតិបត្តិការតំបន់ បន្តជំរុញឱ្យទំនាក់ទំនងភាពជាដៃគូ អាស៊ីប៉ាស៊ីហ្វិកកាន់តែមានទំនុកចិត្តចំពោះគ្នា បរិយាប័ន្ន សហប្រតិបត្តិការនិងឈ្នះ-ឈ្នះ៕

វិទ្យុមិត្តភាពកម្ពុជាចិន