(ប៉េកាំង)៖ ថ្ងៃទី១៦ ខែវិចិ្ឆកា ឆ្នាំ២០២២ តាមម៉ោងក្នុងតំបន់សិកា្ខសាលានៃប្រព័ន្ធសារព័ត៌មានចិននិងអាហ្វ្រិក ក្រោមប្រធានបទ «ប្រទេសចិនក្នុងដំណើរថ្មីនិងពិភពលោក» ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានបើកធ្វើនៅក្រុងណៃរ៉ូប៊ីរដ្ឋធានីប្រទេសកេនយ៉ា។

សិក្ខាសាលាលើកនេះ គឺជាសកម្មភាពដ៏សំខាន់មួយ ក្នុងចំណោមសកម្មភាពនៃក្របខណ្ឌវេទិកាសហប្រតិបត្តិការ ប្រព័ន្ធសារព័ត៌មានដៃគូអាហ្វ្រិកជាភាព នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនឆ្នាំ២០២២។ អ្នកទទួលខុសត្រូវ នៃប្រព័ន្ធសារព័ត៌មានអ្នកជំនាញ និងបញ្ញវន្តដែលមកពីបណ្តាប្រទេសអាហ្វ្រិកចំនួន២០ ក្នុងនោះរួមមានកេនយ៉ា រវ៉ាន់ដា តង់ហ្សានីម៉ា ដាហ្កាស្តារ ស៊ូដង់ខាងត្បូង ហ្សំប៊ី សៀរ៉ាឡេអូនជាដើម បានពិគ្រោះពិភាក្សានិងផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅ លើប្រធានបទដូចជា «ប្រទេសចិនក្នុងដំណើរថ្មីមានអត្ថន័យអ្វីចំពោះទ្វីបអាហ្វ្រិក» «ទិសដៅនៃដំណើរថ្មីក្នុងការកសាង សហគមន៍រួមវាសនាតែមួយ ចិននិងអាហ្វ្រិកស្ថិតនៅត្រង់ណា»ជាដើម។

ភ្ញៀវកិត្តិយសគ្រប់រូបបានសម្គាល់ថា ការអភិវឌ្ឍថ្មីរបស់ប្រទេសចិន បន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី២០ នឹងនាំមកនូវកាលានុវត្តភាពថ្មីដល់ អាហ្វ្រិកហើយក៏ជាកម្លាំងចលករថ្មីសម្រាប់ ការកសាងសហគមន៍រួមវាសនាតែមួយ រវាងចិននិងអាហ្វ្រិកផងដែរ ហេតុដូច្នេះកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធសារព័ត៌មានចិននិងអាហ្វ្រិក ក្នុងយុគសម័យថ្មីគឺប្រកបដោយសកា្តនុពលដ៏ធំសម្បើម៕

វិទ្យុមិត្តភាពកម្ពុជាចិន