(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃសុក្រនេះបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគមួយគ្រាប់ទៀត ដែលនេះជាការបាញ់តេស្ដលើកទី២ នៅក្នុងរយៈពេល ២ថ្ងៃ នៅចំពោះមុខ ការព្រួយបារម្ភកាន់តែខ្លាំងថាទីក្រុងព្យុងយ៉ាងអាចធ្វើអាវុធអាវុធនុយក្លេអ៊ែរឡើងវិញឆាប់ៗនេះ។ នេះបើតាមយោធាកូរ៉េខាងត្បូង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន យោធាកូរ៉េខាងត្បូង បានឱ្យដឹងថាខ្លួនចាប់បានសញ្ញានៃការធ្វើតេស្ដមីស៊ីលបាលិស្ទីគ មួយគ្រាប់ក្នុងទិសដៅឆ្ពោះទៅកាន់ទិសខាងកើត ហើយដែលមីស៊ីលនេះទំនងជាប្រភេទមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM។

កូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក៏បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីមួយគ្រាប់ តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីទីក្រុងព្យុងយ៉ាងព្រមាន ចាត់វិធានការយោធាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ទៅនឹងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិកនៅក្នុងតំបន់ ប្រសិនបើសហរដ្ឋអាមេរិកបង្កើនវត្តមានយោធា ឬសព្វាវុធនៅក្នុង ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់ តួយ៉ាងដូចជាកូរ៉េខាងត្បូង និងជប៉ុន៕